ជ្រើសរើសភាសា: Khmer Khmer English English
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំំណូល-ចំណាយថវិកាប្រចាំត្រីមាសទី១ និងបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ ២០២៣

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៩ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ របស់មន្ទីរជំនាញក្នុងខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ និងប្រធានគណនេយ្យជុំវិញខេត្ត។ ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវបានមានប្រសាសន៍ជំរុញដល់មន្ទីរជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការរីកចំរើន ។ កិច្ចប្រជុំនេះមានគោលបំណងអំពីការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ ប្រចាំឆ្នាំ២០២២ ធៀបទៅនឹងឆ្នាំ២០២៣ និងការបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ៣ខែ របស់មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងបានលើកឡើងអំពីបញ្ហាផ្សេងៗតាមមន្ទីរនីមួយៗផងដែរ។

សូមអរគុណ!




ព័ត៌មានទាក់ទង